កម្មវិធី Senior Farmers Market Nutrition Program

កម្មវិធីអាហារជំនួយសុខភាពទីផ្សារកសិករសម្រាប់មនុស្សចាស់ (SFMNP) ផ្តល់ជំនួយកាតទឹកប្រាក់ចំនួន 80 ដុល្លារ (ចែកចាយបានតែម្តងទេ) ដើម្បីសម្រាប់ទិញបន្លែនិងផ្លែឈើស្រស់ៗលក់នៅតាមផ្សារកសិករនិងតូបលក់នៅតាមដងផ្លូវ។ វាក៏ជួយគាំទ្រដល់ការធ្វើកសិកម្មក្នុងស្រុក ដោយបង្កើនអោយមានការទិញបន្លែនិងផ្លែឈើនៅទីផ្សារកសិករកាន់តែច្រើន។ ថវិកាសម្រាប់កម្មវិធីនេះបានមកពីក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងរដ្ឋវ៉ាស៊ីនតោន។

សិទ្ធិក្នុងការទទួលបាន

ដើម្បីស្នើរសុំ រាល់ចំណុចខាងក្រោមត្រូវតែត្រឹមត្រូវ៖

  • អាយុ ៦០ (ឬអាយុ ៥៥+ ប្រសិនបើអ្នកជាជនជាតិដើមអាមេរិកាំង/អាឡាស្កា) ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ 2024
  • ២០២២ មានប្រាក់ចំណូលទាប — មិនលើសពី៖
    • ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ $2,322 ប្រចាំខែ ($27,861 ប្រចាំឆ្នាំ)
    • ប្រាក់ចំណូលសម្រាប់មនុស្សពីរនាក់$3,151 ប្រចាំខែ ($37,814 ប្រចាំឆ្នាំ)
    • សម្រាប់គ្រួសារធំមានសមាជិកច្រើនត្រូវបន្ថែម $829 ក្នុងសមាជិកម្នាក់ៗ។
  • King County អ្នករស់នៅ Washington (ពិនិត្យមើលលេខកូដតំបន់របស់ King County)

អ្នកនឹងមិនអាចដាក់ទម្រង់បែបបទនេះបានទេ ប្រសិនបើអ្នកមិនមានសិទ្ធិ។

Selection Process

ការជ្រើសរើស

គ្រប់ដាក់ពាក្យសុំទាំងអស់នឹងត្រូវបានដាក់បញ្ចូលទៅក្នុងការចាប់ឆ្នោតផ្សងសំណាង។ សូមកុំដាក់ពាក្យសុំលើសពីមួយដង ការដាក់ពាក្យសុំស្ទួនគ្នានឹងត្រូវបានគេដកចេញ។ ប្រសិនបើគេចាប់ឆ្នោតត្រូវឈ្មោះរបស់អ្នក អ្នកនឹងទទួលបានកាត SFMNP របស់អ្នកតាមរយះសំបុត្រក្នុងខែកក្កដា ឆ្នាំ 2024។

កម្មវិធី SFMNP